កីឡាការិនី យ៉ុន យ៉ើន និង​កីឡាការិនី​ ហុក សៅឌី បាន​ទៅដល់ទឹកដីព្រះរាជណាចក្រថៃ នាទីក្រុងបាងកកហើយ កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៥ ដោយពួកគេបានជួបគ្រូៗ មិត្តរួមក្រុមព្រមទាំងបានចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​ថ្មី​ Bangkok Women’s FC នៅកីឡដ្ឋាន 72nd Anniversary Stadium (Min Buri) ជា​លើក​ដំបូង​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​លីគ​កំពូល​បាល់ទាត់​នារី​ថៃ​ រដូវកាល ២០២៥។

ខណ:កីឡាការិនី​ យ៉ុន យ៉ើន ទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងឱ្យក្រុម Bangkok Women’s FC យកឈ្នះក្រុម Chonburi FA ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥ សប្តាហ៍ទី២ នៃលីគកំពូលនារីថៃ Thai Women’s League 2025។

កម្មវិធីប្រកួតកីឡាការិនី យ៉ុន យ៉ើន និង​ហុក សៅឌី នៅក្រុមបាល់ទាត់ Bangkok Women’s លីគកំពូលនារីថៃ ក្នុងខែមីនា ឆ្នាំ២០២៥៖

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នក្រុម Bangkok Women’s FC ឈរកំពូលតារាង ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ៖

គួរដឹងថាកីឡាការិនី យ៉ុន យ៉ើន និង​កីឡាការិនី​ ហុក សៅឌី គឺជាសមាជិករបស់ណាហ្គាវើលដ៍ ដែលត្រូវបានក្លិបបាល់ទាត់ Bangkok Women’s FC របស់ថៃ ខ្ចីជើង៕

Share.