ក្លិបបាល់ទាត់ Police Tero F.C. សមាជិកលីគទី២ របស់ប្រទេសថៃ ដែលកីឡាករ Zogbe Vireak ទទួលបានសញ្ជាតិខ្មែរ (កូតាកីឡាករអាស៊ាន) កំពុងប្រកបអាជីព ស្ថិតនៅលេខរៀងទី១៤ ក្នុងចំណោមក្រុមសរុប១៧ ក្បែរតំបន់កាត់ចោល។

ស្ថិតិកីឡាករ Vireak Zogbe បង្ហាញខ្លួន៦ប្រកួតឱ្យ Police Tero លីគទី២ថៃ ឈ្នះ២ ស្មើ១ និងចាញ់៣លើក៖
- Nakhan Si United 4-0 Police Tero
- Chanthaburi 1-2 Police Tero
- Police Tero 0-0 Ayutthaya United
- Esan Pattaya 1-0 Police Tero
- Police Tero 3-0 Chiangmai United
- Daragon Pathumwan 2-1 Police Tero


សូមរំលឹកថា ក្លិបាល់ទាត់វិសាខា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានប្រកាសផ្ទេរកីឡាករ Zogbe Vireak ទៅកាន់ក្លិប Police Tero FC នៃក្របខណ្ឌ Thai League 2 (ជុំទី២) ក្រោមលក្ខខណ្ឌខ្ចីជើង ក្នុងនាមកីឡាករកូតាអាស៊ាន រហូតដល់ចប់រដូវកាលឆ្នាំ២០២៤/២៥។
គួរបញ្ជាក់ថា Thai League 2 ឆ្នាំ២០២៤-២៥ គឺជារដូវកាលទី២៧ហើយ ដែលជាលីគអាជីពលំដាប់ទីពីររបស់ប្រទេសថៃ ដែឡបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៧។ ក្រុមសរុបចំនួន១៨ នឹងប្រកួតប្រជែងក្នុងលីគ រដូវកាលនេះបានចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
សម្រាប់រដូវកាលឆ្នាំ២០២៤-២៥ មានក្រុមចំនួន ២(ជើងឯក និងជើងឯករង) នឹងឡើងទៅកាន់ Thai League 1 នៅរដូវកាលក្រោយ ខណៈក្រុមចំណាត់ថ្នាក់លេខ ៣ ដល់ទី ៦ បន្តប្រកួតក្នុងវគ្គ Play off ដើម្បីដណ្ដើមយកចំណាត់ថ្នាក់កំពូល នៅរដូវកាលក្រោយ ដោយឡែកសម្រាប់ក្រុមចំនួន ២ដែលមានពិន្ទុតិចជាងគេនឹងត្រូវធ្លាក់ទៅលេង Thai League 3៕
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖


