ព្រះខ័នរាជស្វាយរៀង ជួបខេត្តកែប ឡាយហ្វ ខេត្តព្រះសីហនុ ជួបគិរីវង់​សុខសែនជ័យ និងមន្ទីរ អយក ខេត្តត្បូងឃ្មុំ ជួបអាយ អេស អាយ ដង្កោសែនជ័យ ប្រកួត​ជើងទី២ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៤/២៥ នៅថ្ងៃពុធ ទី១៩ ខែកុម្ភ: ឆ្នាំ២០២៥។

កម្មវិធីប្រកួត នៅថ្ងៃពុធ ទី១៩ ខែកុម្ភ: ឆ្នាំ២០២៥

លទ្ធផល​ជើង​ទី១ វគ្គ១៦ក្រុម​ចុង​ក្រោយ៖

  • សមាគមកីឡាបាល់ទាត់ខេត្តកែប ០-៩ ព្រះខ័នរាជស្វាយរៀង
  • គិរីវង់​សុខសែនជ័យ ២-០ ឡាយហ្វ ខេត្តព្រះសីហនុ
  • អាយ អេស អាយ ដង្កោសែនជ័យ ៣-០ មន្ទីរ អយក ខេត្តត្បូងឃ្មុំ

សម្រាប់៥ក្រុម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៤/២៥ មុនគេ ក្នុងនោះរួមមាន៖

  • វិសាខា (វិសាខា ៨-០ ឡាយអិនឃីង សៀមរាប)
  • បឹងកេត (បឹងកេត ១៦-១ កំពង់ចាម)
  • ភ្នំពេញក្រោន (ភ្នំពេញក្រោន ៩-០ ឈើតុំ ខេត្តពោធិ៍សាត់)
  • Tiffy Army (Tiffy Army ៦-៣ អង្គរថាយហ្កឺរ)

ដោយឡែក​សម្រាប់​ គិរីវង់​សុខសែនជ័យ បាន​យក​ឈ្នះឡាយហ្វ ខេត្តព្រះសីហនុ ក្នុង​លទញធផល ២-០ និង ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះសមាគមកីឡាបាល់ទាត់ខេត្តកែប ក្នុង​លទញធផល ៩-០ នៅជើងទី១ វគ្គ១៦ក្រុម​ចុង​ក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៤/២៥៕

Share.