ភ្នំពេញ ៖ រថយន្តចំនួន២គ្រឿងរងខូចខាតដោយសារអគ្គិភ័យឆាបឆេះ ក៏ដោយសារឆ្លងចរន្តភ្លើងចេញពីរថយន្តPrius ខណៈដែលកំពុងឈប់ចតស្ងៀម បង្កឱ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិត នៅ ក្នុងទីតាំងរោងសៀក ទល់ មុខ រដ្ឋសភា ជាតិ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។





តាមប្រភពបានឱ្យដឹងថា រថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកPrius មួយគ្រឿងទៀតម៉ាកតូយ៉ូតា ម្ចាស់ឈប់ចត នៅកន្លែងកើតហេតុ ស្រាប់តែនៅវេលាម៉ោងខាងលើ ឆ្លងចរន្តភ្លើងចេញពីរថយន្តPrius បង្កជាអគ្គិភ័យឆាបឆេះ សន្ធោឡើង រាលទៅឆេះមួយគ្រឿងទៀតដែលចតជាប់គ្នា ផ្អើលឆោឡោ ទាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង រថយន្តPriusរងខូចខាតខ្ទេចមួយកំណាត់មុខ រីឯមួយគ្រឿងទៀតខូចខាតបន្តិចបន្តួច ។
ករណីអគ្គិភ័យខាងលើ រងខូចខាតធ្ងន់រថយន្តPrius អស់មួយកំាត់មុខ មិនបង្កឱ្យអ្នកណារងរបួសឡើយ ៕



អត្ថបទ៖ តាតុងសែនជ័យ

