ស្វាយរៀង ៖ អគ្គិភ័យឆាបឆេះបន្ទប់ជាន់៥ អគារកាសុីណូ វីននឺស បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអគារC04 ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។




តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ឆាបឆេះបន្ទប់នៅជាន់ទី៥ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ អាវុធហត្ថក្រុងបាវិត និងអធិការដ្ឋាន ចេញទៅជួយអន្តរាគមន៍ ។





ករណីខាងលើរងខូចខាតសម្ភារៈអស់មួយចំនួន តែមិនបង្ករាលទៅបន្ទប់ផ្សេង ឬបង្កឱ្យអ្នកណារងរបួសឡើយ ៕
អត្ថបទ÷តាតុងសែនជ័យ
