ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះបន្ទប់ផ្ទះបាយ នៅលើខុនដូ ជាន់ទី១៩ ដោយសារម្ចាស់បន្ទប់ដាក់កម្តៅម្ហូបទុកចោល បណ្តាលឱ្យឆេះហុយផ្សែងខ្មួល បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខុនដូរ ផ្លាទីនៀម ចំណុចអគារលេខ៣៥-៤១ បន្ទប់លេខ១៩០១ ជាន់ទី១ ៩ ផ្លូវលេខ២៨២ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយសារម្ចាស់បន្ទប់ដាក់កម្តៅម្ហូបទុកចោល បណ្តាលឱ្យឆាបឆេះបន្ទប់ផ្ទះបាយ ទំហំ១,៥ម៉ែត្រx២ម៉ែត្រ រងខូចាតខាត។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងរបស់ស្នងការក្រុងភ្នំពេញ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.