កំពង់ស្ពឺ ៖ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ៥ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះល្បាតក្នុងភូមិសាស្រ្ត បានឃាត់មុខសញ្ញារក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ ករណី នឹងឃាត់មនុស្សចំនួន ៤ នាក់ ករណីទី១ឃាត់នៅចំណុចភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានករណីទី១មានឈ្មោះ រឿន ណាន់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងរួមមាន:គ្រឿងញៀនចំនួន ២ កញ្ចប់តូច ម៉ូតូ ១ គ្រឿង ។ ករណីទី២ នៅវេលាម៉ោង ១៥ និង ៥ នាទីបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ២ នាក់ ឃាត់នៅចំណុចខាងត្បូងភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ជនសង្ស័យរួមមាន ឈ្មោះ ធុច ភារុណ ភេទ ប្រុស អាយុ ២៦ ឆ្នាំ នៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដកហូត គ្រឿងញៀន ១ កញ្ចប់តូច , ទូរសព្ទ ១ គ្រឿង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ធុច ភារុណ បានឆ្លើយថា គ្រឿងញៀនខ្លួនបានទិញពីឈ្មោះ អំ កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ នុត អំ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ នៅភូមិត្រពាំងតាឯក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ឃាត់បាននៅចំណុចភូមិត្រពាំងតាឯក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ដកហូតគ្រឿងញៀន ៥ កញ្ចប់តូច,ទូរស័ព្ទ ១ គ្រឿង ។

ពេលសមត្ថកិច្ចសាកសួរ ឈ្មោះ នុត អំ បានឆ្លើយថា គ្រឿងញៀននោះខ្លួនបានយកពីឈ្មោះ គួយ ពន្លក ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិត្រពាំងវែងឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងធ្វើការឃាត់បាននៅចំណុចភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ដកហូត ទូរស័ព្ទដៃ ១ គ្រឿង) ។សរុបឃាត់មុខសញ្ញានិងដកហូតវត្ថុតាងរួមមាន:មុខសញ្ញាចំនួន ៤ នាក់ ប្រុសគ្រឿងញៀនចំនួន ៨ កញ្ចប់ តូច ទូរស័ព្ទចំនួន ៣ គ្រឿង ម៉ូតូ ១ គ្រឿង ។
ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ចតុមុខ
