ពានរង្វាន់បាល់ទាត់ប្រចាំខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ នឹងចាប់ផ្តើមការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ នៅទីលានវិទ្យាល័យស្វាយរំពារ ខេត្តស្វាយរៀង។

កម្មវិធីប្រកួតសប្តាហ៍ទី១

សូមជម្រាប់ថាពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ មាន​៣៣​ក្រុម​មក​តាមបណ្តាលស្រុក និងក្រុងចូលរួមប្រកួត បែងចែងជា៨ពូល ក្នុង១ពូលមាន៤ក្រុម (ពូល ក,ខ,គ,ឃ,ង,ច,ឆ) ខណៈពូល ជ មាន៥ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល យកក្រុម​លេខ​២និង​លេខ​២​ក្នុង​ពូលឡើងទៅវគ្គ​១៦ក្រុមចុងក្រោយ រួចបន្តប្រកួតគ្នាដល់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ម្ចាស់ជើងឯករដូវកាលឆ្នាំ២០២៤ កន្លងទៅគឺបានទៅលើក្រុមក្រុម​ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយ​យក​ឈ្នះ​ក្រុម សស​យក ក្រុងបាវិត ក្នុង​លទ្ធផល ៤ទល់និង២ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅកីឡដ្ឋានខេត្តស្វាយរៀង៕

Share.