បន្ទាយមានជ័យ៖ ផ្លូវថ្មមិច៥ខ្សែប្រវែង១៦២៥ម៉ែត្រ ត្រូវបានអាជ្ញាធរក្រុងបន្តជួសជុលឡេីងវិញ ក្រោយពីរងការខូចខាត នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៥ ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ផ្លូវគ្រួសថ្មមិចដែលអាជ្ញាធរបន្តជួសជុលឡេីងវិញ ក៏ដូចផ្លូវជាច្រេីនខ្សែនៅក្នុងក្រុងប៉ោយប៉ែត ដែលរងការខូចខាតកាលពីខែវស្សាកន្លងទភផងដែរ។ បន្ទាប់ពីខែវស្សា អាជ្ញាធរបានបន្តសកម្មភាពជួសជុលផ្លូវជាបណ្តេីរៗ ចំពោះផ្លូវដែលរងការខូចខាតខ្លាំង អាជ្ញាធរចុះជួសជុលមុនគេ ហេីយនឹងបន្តជួសជុលជាបន្តបន្ទាប់ទៅតាមស្ថានភាពជាក់ស្តែង។


លោក គាត ហ៊ុល បញ្ជាក់ថា ផ្លូវមួយ៥ខ្សែនេះ សរុបប្រវែង១៦២៥ម៉ែត្រ ជាផ្លូវថ្មមិច ក្រុមការងារអាជ្ញាធរបានជួសជុលជារៀងរាល់ឆ្នាំ ត្រូវយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រាពលរដ្ឋនៅតាមមូលដ្ឋាន។



ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ការងារអភិវឌ្ឍន៍នៅតាមមូលដ្ឋាននេះ អាជ្ញាធរបានធ្វេីជាប្រចាំ មិនដែលឈប់ឈរឡេីយ ដោយសារក្រុងប៉ោយប៉ោយសន្ទុះនៃការអភិវឌ្ឍន៍ ខ្លាំង កំណេីនមកធ្វេីការវិនិយោគក៏ច្រេីន ចំនួនមនុស្សមករស់នៅក៏ច្រេីនផងដែរ។ ដូច្នេះអាជ្ញាធរ សមត្ថកិច្ច ត្រូវតែខិតខំដោះស្រាយបញ្ហា ក៏ដូចជាបន្តការងារជាប្រចាំដេីម្បីអភិវឌ្ឍន៍មូលដ្ឋានក្រុងប៉ោយប៉ែត។


ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ នៅពេលដែលក្រុងប៉ោយប៉ែតកំពុងតែ មានការអភិវឌ្ឍន៍ខ្លាំង ការងារដែលត្រូវដោះស្រយ មានច្រេីន និងការងារអភិវឌ្ឍន៍ច្រេីន ដូច្នេះមានកន្លែងខ្លះក៏មានការខ្វះខាត និងមានយឺតយ៉ាវ តែទំហំនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរសមត្ថកិច្ចមានច្រេីនសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ អធ្យាស្រ័យ ដល់អាជ្ញាធរ សមត្ថកិច្ចផងដែរ៕
អត្ថបទ÷ប៉ោយប៉ែត
