ក្រុងកំពង់សោម÷ បន្ទាប់ពីចូលកាលតំណែងជាអភិបាលក្រុងកំពង់ សោម ដែលជាក្រុងទើបបង្កើតថ្មី នាព្រឹកថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2025 នេះលោក នួន ប៊ុនថុល បាន ចុះពិនិត្យនិងស្វែងយល់អំពីអាជីវកម្មរបស់បងប្អូនអាជីវករនៅក្នុងផ្សារស្មាច់ដែងក្រោយពីរកិច្ចប្រជុំ ជាមួយ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥ នេះបើយោងតាមការបង្ហោះផេកផ្លូវការរបស់លោក អភិបាលក្រុងថ្មី។


សូមរំលឹកផងដែរថា យោងតាមអនុក្រឹត្យលេខ២០១អ ន ក.ចក ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០ ២៤ ស្តីពីការបង្កើតក្រុងកំពង់សោមថ្មីនិងអនុក្រឹត្យលេខ១៤០ អនក្រ.
តត ចុះថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2025ស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីនៃក្រុងកំពង់សោមថ្មី
ដោយត្រូវបានទេភារកិច្ចលោកនួនប៊ុនថុលពីអភិបាលក្រុងកោះរុងមកជាអភិបាលនៃគណៈអភិបាលក្រុងកំពង់សោមថ្មី ចូលរួមជាមួយអភិបាលរងចំនួន 6 នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថាខេត្តព្រះសីហនុ បច្ចុប្បន្នមានស្រុកចំនួន 3 គឺស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពុងសិលានិងក្រុងចំនួន 3 រួមមានក្រុងព្រះសីហនុ ក្រុងកោះរ៉ុងនិងក្រុងកំពង់សោមដែលទើបបង្កើតថ្មី។

អត្ថបទ÷ឈុន គឹមហៃ

Share.