អ្នកកំប្លែងនាយតាក់ស៊ី កាលពីចុងឆ្នាំ២០២៤ ជំងឺរបស់លោកបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដោយលោកខូចក្រលៀន និងមានទឹកដក់ក្នុងសួតផងដែរ ដូច្នេះលោកមានជំងឺតែ២ប៉ុណ្ណោះ ទីមួយគឺលាងឈាម ៣ដង ក្នុងមួយអាទិត្យ និងទីពីរ ត្រូវះកាត់ប្ដូរក្រលៀនថ្មី។ យ៉ាងណាមិញដំណឹងនៃជំងឺរបស់លោកក្រោយផ្សព្វផ្សាយទៅក្រៅ ក៏មានសប្បុរសជនជាច្រើនដែលអាណិតស្រលាញ់ និងស្ដាយសមត្ថភាពទេពកោសល្យលោក បានចូលរួមជួយបរិច្ចាគ ធ្វើឱ្យលោកមានថវិកាគ្រប់ចេញទៅប្ដូរក្រលៀននៅក្រៅប្រទេស។


ក្រោយបាត់ដំណឹងនាយតាក់ស៊ីមួយរយៈ ស្រាប់តែនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភរិយានាយតាក់ស៊ី បានបង្ហោះវីដេអូយំយែក រៀបរាប់ពីក្ដីនឹករលឹកដល់ស្វាមី បើទោះជាការវះកាត់ទទួលបានជោគជ័យ តែលោកត្រូវសំរាករយៈពេល១០ថ្ងៃទៀត ប៉ុន្តែគ្រូពេទ្យមិនអនុញ្ញាត ឱ្យមានអ្នកកំដរនោះឡើយ។

គួរដឹងថា ត្បិតបានបញ្ជាក់ពីតម្រុយនៃការវះកាត់ដោយជោគជ័យ ប៉ុន្តែកាលបរិច្ឆេទ នៃការវិលត្រលប់មកកម្ពុជារបស់នាយតាក់ស៊ី មិនទាន់បានកំណត់ ឬមានបញ្ជាក់ឱ្យអ្នកគាំទ្ររបស់លោកបានដឹងនៅឡើយទេ៕

