ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៥ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានបេីកវេទិកាសាធារណៈផ្សព្វផ្សាយបញ្ហា បរិស្ថាន អនាម័យ និង បានណែនាំឲ្យបងប្អូនអាជីវករដែលបានដាក់សម្ភារៈលក់ដូរលេីផ្លូវសាធារណៈ ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានលេីកឡេីងថា ដេីម្បីបញ្ជាសនូវចរាចរណ៍លេីដងផ្លូវQMI អាជ្ញាធរខណ្ឌនិងជំនាញ បានចុះគូសវាស់ កាត់សំយ៉ាបផ្ទះ តូប ដែលសង់រំលោភមកលេីចំណីផ្លូវសាធារណៈដោយពង្រីកផ្លូវខាងលេីទទឹង១៨ម៉ែត្រ បេីកផ្លូវឲ្យធំទូលាយសម្រួលចរាចរណ៍ កុំឱ្យកកស្ទះ។
លោក ចៅសង្កាត់បន្តថា ក្នុងវេទិកានេះបានធ្វេីឡេីងនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានណែនាំឲ្យបងប្អូនចូលរួមសហការ និងជួយរក្សា បរិស្ថាន អនាម័យក៏ដូចជាផ្លូវសាធារណៈ។


ក្នុងវេទិការលោកចៅសង្កាត់បានលេីកឡេីងចំនួន៤ចំណុចសំខាន់ៗ ៖ ទី១ សូមឲ្យបងប្អូនទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវដេីម្បីងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាមមកប្រមូល ។ ទី២ បងប្អូនដែលដាក់សម្ភារៈលក់ដូរលេីចិញ្ចេីមផ្លូវសូមរកទីកន្លែងលក់ដូរឲ្យបានសមរម្យបញ្ឈប់ការលក់ដូរនៅលេីចិញ្ចេីមផ្លូវ ។ ទី៣ បងប្អូនដែលលក់ដូរតាមផ្ទះជាប់ផ្លូវមេត្តារក្សាចំណីផ្លូវសាធារណៈកុំដាក់សម្ភារៈហៀរមកចិញ្ចេីមផ្លូវទុកចំណីផ្លូវឲ្យអ្នកថ្មេីជេីងដេីរ ។ ទី៤ មិនត្រូវបិទប្រព័ន្ធលូបង្ហូរទឹកជៀសវាងស្ទះចរន្តទឹកហូរ ។ ក្នុងឱកាសនេះផងដែរ អាជ្ញាធរសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ដើម្បីសន្តិសុខ សុវត្តិភាព ក្នុងមូលដ្ឋាន ៕

អត្ថបទ៖ តាតុងសែនជ័យ

