គិតត្រឹមពេលនេះរកគណៈកម្មការបានរកឃើញក្រុមខ្លាំងជាងគេ៩ក្រុមមុនគេ កក់កៅអីឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ AFC Champions League Elite 2024-25 ដែលជាពានរង្វាន់ក្លិបធំជាងគេប្រចាំទ្វីបអាស៊ី។

ពានរង្វាន់ AFC Champions League ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី បែងចែកជា២តំបន់ដោយក្នុងនោះមានតំបន់ភាគខាងលិច (សហព័ន្ធបាល់ទាត់អាស៊ីខាងលិច,សហព័ន្ធបាល់ទាត់អាស៊ីខាងត្បូងនិងសហព័ន្ធបាល់ទាត់អាស៊ីកណ្ដាល) ចំណែកតំបន់មួយទៀតគឺអាស៊ីខាងកើត (សហព័ន្ធបាល់ទាត់អាស៊ីខាងកើត និងសហព័ន្ធបាល់ទាត់អាស៊ាន)។
៨ក្រុមតំបន់ភាគខាងលិច កក់កៅអីទៅជុំបន្ត៖
- Al-Ahli អារ៉ាប៊ីសាអូឌីត
- Al-Hilal អារ៉ាប៊ីសាអូឌីត
- Al-Nassr អារ៉ាប៊ីសាអូឌីត
- Al-Sadd កាតា
- Al-Rayyan កាតា
- Al-Wasl អារ៉ាប់រួម
- Pakhtakor អ៊ូសបេគីស្ថាន
- Esteghlal អ៊ីរ៉ង់។
២តំបន់អាស៊ីខាងកើត កក់កៅអីទៅជុំបន្ត៖
- Yokohama F. Marinos ជប៉ុន
- Gwangju FC កូរ៉េខាងត្បូង។
កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ AFC Champions League៖
- Pakhtakor vs Al-Hilal
- Al-Rayyan vs Al-Ahli
- Esteghlal vs Al-Nassr
- Al-Wasl vs Al-Sadd
- Gwangju vs Johor Darul Ta’zim។
ពានរង្វាន់ AFC Champions League បង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៩៦-៩៧ ហើយក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើនជាងគេគឺចំនួន ៤លើក ខណ:ក្រុម Pohang Steelers របស់កូរ៉េខាងត្បូង បាន៣ដងម្នាក់៕

