កណ្តាល៖ កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានបំពេញសំណុំបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋដែល អស់សុពលភាព និងគ្រប់អាយុ១៥ឆ្នាំ នៅសេសសល់។

សូមបញ្ជាក់ថា ទីតាំង ដែលកម្លាំងជំនាញសហការថតអត្តសញ្ញាណប័ណ្ណ មានចំនួន ០៣ទីតាំង ១.ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ២.ប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដែលនៅក្នុងស្រុកស្អាង ខេត្តកណ្តាល៕

អត្ថបទ៖ ចតុម្មុខ

Share.