ម្ចាស់ផ្ទះថៃ នៅជាពូលជាមួយហូឡង់ ស៊ុយអែត និងអេហ្ស៊ីប ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកពិភពលោក 2025 FIVB Volleyball Women’s World Championship ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា នឹងបញ្ចប់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

សម្រាប់ប្រទេសទាំង ៣២ដែលចូលរួមការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះផ្នែកនារី ជើងឯកកម្រិតពិភពលោក 2025 FIVB Volleyball Women’s World Championship រួមមាន៖ ម្ចាស់ផ្ទះថៃ, ស៊ែប៊ី, ប្រេស៊ីល, អាហ្សង់ទីន, កូឡុំប៊ី, កេនយ៉ា, អេហ្ស៊ីប, កាមេរូន, តួកគី, ហូឡង់, អ៊ីតាលី, សាធារណ:រដ្ឋដូមីនីកេន, អាមេរិក, កាណាដា, ចិន, ជប៉ុន, វៀតណាម, ប៉ូឡូញ, អាល្លឺម៉ង់, ប៊ែលហ្ស៊ីក, សាធារណរដ្ឋឆេក, ព័រតូរីកូ, អ៊ុយក្រែន, បារាំង, ប៊ុលហ្គារី, គុយបា, ស៊ុយអែត, ម៉ិកស៊ិក, ស្លូវេនី, ស្លូវ៉ាគី, អេស្ប៉ាញ និងក្រិក។
ចាប់ពូលរួចរាល់ រួមមាន៖

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិតពិភពលោក FIVB Volleyball Women’s World Championship ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាការប្រកួតលើកទី២០ ដែលជាការប្រកួតប្រជែងដោយមានការចូលរួមពីក្រុមបាល់ទះជម្រើសជាតិនារី នៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក។
រំលឹកថា សម្រាប់ជើងឯកពានរង្វាន់បាល់ទះផ្នែកនារីជើងឯកពិភពលោក ឆ្នាំ២០២២ ដែលសហការរៀបចំរវាង ២ប្រទេស ហូឡង់ និងប៉ូឡូញ បានទៅលើក្រុមនារីជម្រើសជាតិស៊ែប៊ី ក្រោយយកឈ្នះប្រេស៊ីល ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកអ៊ីតាលី លេខ៤ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិតពិភពលោក FIVB Volleyball Women’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៥២ ដោយធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះមេដាយមាសចំនួន ៥លើក ជប៉ុន និងគុយបា ចំនួន ៣លើក ចិន រុស្សី និងស៊ែប៊ី ចំនួន ២លើក អាមេរិក និងអ៊ីតាលី ចំនួន ១លើក៕


