ក្រោយបញ្ចប់ការប្រកួតវគ្គ១៦ក្រុម កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅក្នុងនោះឃើញថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ក្រុមអាយអេសអាយដង្កោសែនជ័យ ​និងក្រុមគិរីវង់សុខសែនជ័យ បានបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥។

ខាងក្រោមនេះជាក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ៖

  • ទី១. វិសាខា
  • ទី២. បឹងកេត
  • ទី៣. ភ្នំពេញក្រោន
  • ទី៤. ណាហ្គាវើលដ៍
  • ទី៥. កងយោធពលខេមរភូមិន្ទ
  • ទី៦. គិរីវង់សុខសែនជ័យ
  • ទី៧. ព្រះខ័នរាជស្វាយរៀង
  • ទី៨. អាយអេសអាយ ដង្កោសែនជ័យ

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ (ជើងទី១)

  • គិរីវង់សុខសែនជ័យ ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានគិរីវង់
  • កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា ៦:០០ នាទីល្ងាច នៅកីឡដ្ឋានស្តាតចាស់
  • អាយអេសអាយ ប៉ះ បឹងកេត ម៉ោង ៦:០០ នាទីល្ងាច នៅកីឡ AIA

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ (ជើងទី១)

  • ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន ម៉ោង ៦:០០ នាទីល្ងាច នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ (ជើងទី២)

  • ភ្នំពេញក្រោន ប៉ះ ណាហ្គាវើលដ៍ ម៉ោង ៦:០០ នាទីល្ងាច នៅកីឡដ្ឋាន Smart RSN

ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ជើងទី២)

  • ព្រះខ័នរាជស្វាយរៀង ប៉ះ គិរីវង់សុខសែនជ័យ ម៉ោង ៦:០០ នាទីល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង
  • វិសាខា ប៉ះ កងយោធពលខេមរភូមិន្ទ ៦:០០ នាទីល្ងាច នៅកីឡដ្ឋានព្រីនស៍
  • បឹងកេត ប៉ះ អាយអេសអាយ ដង្កោសែនជ័យ ម៉ោង ៦:០០ នាទីល្ងាច នៅពហកីឡដ្ឋានជាតិ។

សម្រាប់ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥នេះ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់​ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បាន​ទៅលើ​ក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។

គួរបញ្ជាក់ថា សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ជើងឯក​ និង​កូតា ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​៕

Share.