គិត​ត្រឹម​ថ្ងៃ​​នេះ ពានរង្វាន់​បាល់ទាត់ AFC Champions League Elite 2024-25 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​ទាំង ១៦ក្រុម បាន​កក់កៅអី​ឡើង​ទៅ​លេង​វគ្គ​ ១៦ក្រុម​ចុងក្រោយ​រួចរាល់​។

៨ក្រុមតំបន់​ភាគ​ខាង​លិច កក់កៅអីទៅជុំបន្ត៖

  • Al-Ahli អារ៉ាប៊ីសាអូឌីត
  • Al-Hilal អារ៉ាប៊ីសាអូឌីត
  • Al-Nassr អារ៉ាប៊ីសាអូឌីត
  • Al-Sadd កាតា
  • Al-Rayyan កាតា
  • Al-Wasl អារ៉ាប់រួម
  • Pakhtakor អ៊ូសបេគីស្ថាន
  • Esteghlal អ៊ីរ៉ង់។

២តំបន់​អាស៊ី​ខាង​កើត កក់កៅអីទៅជុំបន្ត៖

  • Shanghai Port ចិន
  • Yokohama F. Marinos ជប៉ុន
  • Shanghai Shenhua ចិន
  • Gwangju FC កូរ៉េខាងត្បូង
  • Kawasaki Frontale ជប៉ុន
  • Buriram United ថៃ
  • Johor Darul Ta’zim ម៉ាឡេស៊ី
  • Vissel Kobe ជប៉ុន
  • Gwangju កូរ៉េខាងត្បូង

ក្រុម​ខ្លាំង​ទាំង ១៦នឹង​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​បន្ត ដោយត្រូវ​ប្រកួត​ប្រជែង​នៅ​​ក្នុង​តំបន់​របស់​ខ្លួន ដែល​មាន​៨ក្រុម ​ត្រូវ​ប៉ះគ្នា​ចំនួន​២ជើង ជើងទីមួយធ្វើ​ឡើង​នៅថ្ងៃទី៣-៥ ខែមីនា ខណ:ជើងទី២ ធ្វើឡើងនៅថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ AFC Champions League តំបន់​ភាគ​ខាង​លិច

  • Pakhtakor vs Al-Hilal
  • Al-Rayyan vs Al-Ahli
  • Esteghlal vs Al-Nassr
  • Al-Wasl vs Al-Sadd

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ AFC Champions League តំបន់​ភាគ​ខាង​កើត៖

  • Shanghai Port vs Yokohama F. Marinos
  • Shanghai Shenhua vs Kawasaki Frontale
  • Gwangju vs Johor Darul Ta’zim
  • Vissel Kobe vs Gwangju

ពានរង្វាន់ AFC Champions League ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា ២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champions League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើន​ជាង​គេ​គឺចំនួន ៤លើក ខណ:​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង បាន​៣ដង​ម្នាក់៕

Share.