នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ នគរបាល​ក្រុង​តាខ្មៅ បាន​ចុះ​អនុវត្តច្បាប់​​ដោយ​លែង​មាន​ការ​យោគយល់​ ឬអនុគ្រោះ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរបញ្ច្រាស​ផ្លូវ​ពី​ចំណុច​ខាង​លិច​ សាលា​ខេត្ត​កណ្ដាល ពីត្បូង​មក​ជើង​ទៀត​ហើយ​។

ចំណុច​ខាង​លិច សាលាខេត្តកណ្ដាល ពីត្បូង​មក​ជើង គឺជាផ្លូវ​បញ្ច្រាស ហើយ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នោះ​ឡើយ ប៉ុន្តែជា​រឿយៗ ដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែ​បន្ត​បំពាន​មិន​គោរពច្បាប់​ចរាចរណ៍​ ហើយ​ធ្វើ​ដំណើរ​​លើ​ផ្លូវបញ្ច្រាស​ជា​ញឹកញាប់​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់ ក៏ដូចជា​ហានិភ័យចំពោះ​អ្នក​ដំណើរ​ខ្លួន​ឯង និង​អ្នក​ដំណើរ​រួម​លើ​ដងផ្លូវ​ផង​ដែរ។

អធិការដ្ឋា​នគរបាល​ក្រុង​តាខ្មៅ បាន​ចេញ​សេចក្ដីជូន​ដំណឹង​ថា ចាប់ពីថ្ងៃ​នេះតទៅ គឺលែងមាន​ការ​អនុគ្រោះ យោគយល់​ដូចមុន​ៗទៀត​ហើយ បើ​ខុស គឺអនុតវត្តច្បាប់តែម្ដង​ ដូច្នេះ​សូម​បងប្អូន​ដែល​ធ្វើ​ដំណើរ​គោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​សុខសុវត្ថិភាព​សម្រាប់​ខ្លួន​ឯង គ្រួសារ និង​ជីវិត​អ្នក​ដទៃ៕

អត្ថបទ កណ្ដាល

Share.