ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង ខណៈដែលកើតមានអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងបុរី ឈឹម សុខា ជាន់ទី១ ក្នុងភូមិចំកាឪឡឹក សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ មានអ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ ជាន់ទី១ ផ្សែងហុយខ្មួល បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។

ក្នុងហេតុការណ៍ខាងលើសមត្ថកិច្ចឡើងទៅដល់បន្ទប់កើតហេតុ ប្រទះឃើញបុរសជនជាតិចិនម្នាក់ស្លាប់ ដោយក្នុងបន្ទប់រងខូចខាតសម្ភារៈទាំងស្រុង។

ករណីខាងលើសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ជុំវិញអគ្គិភ័យឆេះក្នុងបន្ទប់ស្នាក់នៅបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ ៕

Share.