ក្រុម​គោព្រៃកម្ពុជា នឹង​មាន​នឹងមាន​ការប្រកួត​មិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង ដែលនឹងប្រព្រឹត្ត​ ទៅនាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ។

អ្វីដែល​ប្រិយមិត្ត មិ​​ន​ទាន់​បាន​ដឹង​នោះ គឺក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង គឺជាប្រទេសទី៤ ដែល​បាន​មក​ប្រកួត​នៅ​ទឹក​ដី​ទ្វីប​អាស៊ី នឹង​លេង​ជា​មួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា។ ដូច​នេះ ថ្ងៃ​នេះ​សារព័ត៌មាន ត្រយង សូម​នាំ​ប្រិយមិត្ត​មក​ស្គាល់​ប្រទេស​ ៣កន្លង​មក​ដែល​ធ្លាប់​ប្រកួត​ទល់​នឹង​កម្ពុជា។

  • ថ្ងៃទី១ សីហា ១៩៦៥៖ ហ្គីណេ ២-១ កម្ពុជា នៅកូរ៉េខាងជើង មិត្តភាពអន្តរជាតិ
  • ថ្ងៃទី២២ មីនា ២០២៤៖ Equatorial Guinea ២-០ កម្ពុជា នៅអារ៉ាប់ប៊ីសាអូឌីត ពានរង្វាន់ FIFA Series 2024
  • ថ្ងៃទី២៦ មីនា ២០២៤៖ Guyana ៤-១ កម្ពុជា នៅអារ៉ាប់ប៊ីសាអូឌីត ពានរង្វាន់ FIFA Series 2024

ក្រៅពី​ការប្រកួត​មិត្តភាព​ជាមួយ​ អារូបា ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងមានការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup 2024 នៅថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៥ នៅខេត្ត Binh Duong នាប្រទេសវៀតណាម។

គួរបញ្ជាក់់ថា អារូបា (Aruba) ប្រទេសដីកោះតូចមួយ ដំបូង​ឡើយជាអតីតដែនដីរបស់ហូឡង់​។ ខណ:ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣២ និងត្រូវបានផ្សារភ្ជាប់ជាមួយនឹង សហភាពបាល់ទាត់ការាបៀន (CFU), CONCACAF និង FIFA ចាប់តាំងពីឆ្នាំ១៩៨៨។ ​បច្ចុប្បន្ន​ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ឈរលខ​១៩៥ ក្នុងតារាងចំណាត់​ថ្នាក់ FIFA Ranking៕

Share.