ក្រុមហ៊ុន ByteDC Solutions Co., Ltd ដែលជា​មជ្ឈមណ្ឌល​ទិន្នន័យ និង​អ្នកផ្តល់​សេវា Cloud ឈានមុខមួយ​ក្នុង​កម្ពុជា មាន​មោទនភាព​ប្រកាស​​អំពី​​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយ​ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd។ ពិធីចុះហត្ថលេខា​បានធ្វើឡើង​នៅព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅការិយាល័យ ByteDC។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់ ByteDC ក្នុងការនាំយកហេដ្ឋារចនាសម្ព័ន្ធ Cloud លំដាប់ពិភពលោកមកកម្ពុជា។

តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបរបស់ Huawei និងសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យដ៏រឹងមាំរបស់ ByteDC កិច្ចសហការនឹងផ្តោតលើការ ផ្តល់នូវដំណោះស្រាយ Hybrid Cloud ដែលស្របទៅតាមគំនិតផ្តួចផ្តើមសសរស្តម្ភទី 5 របស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិត។

បន្ថែមពីលើនេះ ByteDC ក៏កំពុងធ្វើការឆ្ពោះទៅរក ការក្លាយជាក្រុមហ៊ុនចែកចាយ Huawei Public Cloud ជាផ្លូវការខណៈពេលដែលកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ Cloud ឯកជននៅមជ្ឈមណ្ឌលទិន្នន័យរបស់ ByteDC។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអាជីវកម្មនៅទូទាំងប្រទេសកម្ពុជាបង្កើនល្បឿនដំណើរផ្លាស់ប្តូរឌីជីថលរបស់ពួកគេតាមរយៈដំណោះស្រាយ Cloud ដែលមានសុវត្ថិភាព  អាចពង្រីកទៅបាន និងប្រកបទៅដោយភាពច្នៃប្រឌិត។

លោក Bob Lim ជានាយកប្រតិបត្តិ (CEO) នៃ ByteDC មានប្រសាសន៍ថា “MoU នេះតំណាងឱ្យចក្ខុវិស័យរួមគ្នារវាង ByteDC និង Huawei ក្នុងការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មកម្ពុជាជាមួយនិងបច្ចេកវិទ្យា Cloud ដ៏ទំនើប” ។ “យើងប្តេជ្ញាថាផ្ដល់នូវសេវាកម្ម Cloud ដែលអាចទុកចិត្តបាន និងអាចធ្វើការពង្រីកទៅបាន ដែលគាំទ្រដល់មហិច្ឆតាឌីជីថលរបស់ប្រទេសកម្ពុជា។” ចំពោះកិច្ចសហការរវាង ByteDC និង Huawei Cambodia បានលើកកំពស់ដល់ប្រព័ន្ធអេកូឡូស៊ី Cloud ក្នុងប្រទេស ដោយផ្តល់ឱ្យសហគ្រាសនូវលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ Hybrid Cloud ធានាបាននូវប្រសិទ្ធភាព លទ្ធភាពនៃការពង្រីក និងសុវត្ថិភាពតាមអ៊ីនធឺណិតដ៏រឹងមាំ។

Share.