ភ្នំពេញ ៖ ម៉ូតូអូសរុឺម៉កមួយគ្រឿង ខណៈដែលកំពុងបើកបរលើផ្លូវជាតិ ស្រាប់តែឆាបឆេះ ផ្អើលនាំគ្នាជួយពន្លត់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ក្បែរសាលាសង្កាត់ចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូដែលភ្លើងឆាបឆេះ ប្រភេទសង់កូរ៉េ ពណ៌ក្រហម អូសសណ្តោងរុឺម៉ក ខណៈដែលកំពុងបើកបរ ពីលិចទៅកើត សង្ស័យហៀរ ហូរសាំងលើម៉ាសុីន បង្កឱ្យឆាបឆេះឡើង ម្ចាស់អ្នកបើកលោតចុះចេញ ផ្អើលអ្នកជិតខាងនាំគ្នាជួយពន្លត់ ។

ករណីខាងលើ រងខូចខាតតែម៉ូតូ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ក្រោយកើតហេតុ ម្ចាស់មានតែអូសយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.