ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា (Cambodian Premier League) នៅសប្តាហ៍ទី២៣ ក្រោយឈ្នះបឹងកេត ១-០ កាលពីថ្ងៃទី២៣ កុម្ភ: ក្នុងដំណាក់កាលទី២ វគ្គ ៦ក្រុម ដែលមានពិន្ទុលើសភ្នំពេញក្រោន ៤ពិន្ទុប៉ុណ្ណោះ។

សម្រាប់ក្រុមដែលឡើងទៅជុំបន្ទាប់ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និងបឹងកេត ត្រូវប្រកួតគ្នាដើម្បីដណ្ដើមជើងឯក។ ដោយឡែក ៥ក្រុមនៅខាងក្រោយ នឹងត្រូវប្រកួតគ្នាដណ្ដើមយកចំណាត់ថ្នាក់។
លទ្ធផលប្រកួត សប្ដាហ៍ទី២៣៖


តារាងចំណាត់ថ្នាក់ CPL បណ្តោះអាសន្ន៖

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

