លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ បានបញ្ចប់វគ្គសន្សំពិន្ទុហើយ ខណ:ក្រុមបាល់ទះ Win Streak ដែលកីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ បន្តឈរកំពូលតារាងក្លាយជាម្ចាស់ជើងឯក។

យ៉ាងណាមិញក្រុមបាល់ទះ Win Streak នៅសល់ភារៈកិច្ចប្រជែងជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ ១គ្រឿងទៀតគឺនៅវគ្គ៤ក្រុមចុងក្រោយ។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖
- Win Streak ៥១ពិន្ទុ
- Pingtung Taipower ៤០ពិន្ទុ
- Yunlin Mizuno ៣៣ពិន្ទុ
- Taoyuan Falcon ២៨ពិន្ទុ
- Changhua SDTV ១៥ពិន្ទុ
- Taipei Conti ១៣ពិន្ទុ។
ដូច្នេះក្រុមបាល់ទះ Win Streak, Pingtung Taipower, Yunlin Mizuno និង Taoyuan Falcon នឹងបន្តប្រកួតប្រជែងជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ វគ្គ៤ក្រុមចុងក្រោយ៕




