ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនឈ្មោះ ឈឹម បញ្ញាពិទូរ្យ ភេទប្រុសអាយុ៤៣ ឆ្នាំ ដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្ន ពីបទឃាតកម្ម ប្រព្រឹត្ត ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឈឹម បញ្ញាពិទូរ្យ កាលពីវេលាម៉ោង៨:៥០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានកាប់ ប្រពន្ធបណ្តាលឲ្យស្លាប់ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥។

សពជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ ៤៣ឆ្នាំ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ ទំនាស់គ្នាបញ្ហាលុយកាក់៕

អត្ថបទ ចតុមុខ

Share.