ក្លិបបញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាម្ចាស់ជើងឯក ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី២ រដូវកាល ២០២៤-២០២៥ ក្រោយយកឈ្នះសមាគមបាល់ទះវិសាខា ក្នុងលទ្ធផល ៣-០ (២៥-២០, ២៥-២០, ២៥-១៨) នៅវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី២៣ កុម្ភ: ២០២៥ ក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិ។

ម្ចាស់ពានរង្វាន់ឯកត្តជន «តេជោលីគ» រដូវកាល ២០២៤-២៥៖
- Nugraha Luvi Febrian របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ MVP និងពានរង្វាន់កីឡាករវាយប្រយុទ្ធខាងស្ដាំល្អជាងគេ
- មឿន ម៉េងឡាយ របស់ក្រសួងមហាផ្ទៃ ឈ្នះពានរង្វាន់កីឡាករវាយប្រយុទ្ធខាងស្ដាំល្អជាងគេ
- ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ ឈ្នះពានរង្វាន់កីឡាករវាយប្រយុទ្ធខាងឆ្វេងល្អជាងគេ
- Aditya Viko Zulfan របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានរង្វាន់កីឡាករលើកបាល់ល្អជាងគេ
- សេង គឹមហាប់ របស់វិសាខា ឈ្នះពានរង្វាន់កីឡាករការពារល្អជាងគេ
- Sherigar Praful របស់ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ឈ្នះពានរង្វាន់កីឡាករធ្វើរនាំងល្អជាងគេ
- ឈាង ជីវែង របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានរង្វាន់កីឡាករធ្វើរនាំងល្អជាងគេ
- ដោយឡែកសម្រាប់កីឡាករ ហួត សុភា របស់ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ទទួលបានពានរង្វាន់កីឡាករដែលមានវ័យចាស់ជាងគេប្រចាំព្រឹត្តិការណ៍។

ខណ:កាលពីរដូវកាល ២០២៣-២៤ ក្លិបបញ្ជាការដ្ឋានអង្គរក្ស ក៏បានយកឈ្នះលើសមាគមបាល់ទះវិសាខា ក្នុងលទ្ធផល ៣-១ (២៥-១៩, ២៥-២០, ២១-២៥, ២៥-១៩) នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៤។
សម្រាប់ពានរង្វាន់ឯកត្តជន «តេជោលីគ» មានដូចជា៖
- ពានរង្វាន់អ្នកវាយប្រយុទ្ធឆ្វេងល្អជាងគេ (The Best Opposite) បានទៅលើកីឡាករ ពិន សារុន មកពីសមាគមកីឡាបាល់ទះវិសាខា
- ពានរង្វាន់អ្នកវាយប្រយុទ្ធស្តាំល្អជាងគេ ( The Best Outside Hitter ) បានទៅលើកីឡាករ គួន ម៉ុម មកពីសមាគមកីឡាបាល់ទះវិសាខា
- ពានរង្វាន់អ្នកវាយប្រយុទ្ធស្តាំល្អជាងគេ ( The Best Outside Hitter ) បានទៅលើកីឡាករ LUVI FERBRIAN មកពីក្លិបបញ្ជាការដ្ឋានអង្គរក្ស
- ពានរង្វាន់អ្នកលើកបាល់ល្អជាងគេ ( The Best Setter ) បានទៅលើកីឡាករ កីឡាករ DIO ZULFIKRI មកពីក្លិបបញ្ជាការដ្ឋានអង្គរក្ស
- ពានរង្វាន់អ្នកធ្វើរនាំងកណ្តាលល្អជាងគេ (The Best Middle Block) បានទៅលើ កីឡាករ PELAYOBERNAL HENRY JOSE សមាគមកីឡាបាល់ទះវិសាខា
- ពានរង្វាន់អ្នកធ្វើរនាំងកណ្តាលល្អជាងគេ (The Best Middle Block) បានទៅលើ កីឡាករ ឧក រដ្ឋា មកពីក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ពានរង្វាន់អ្នកការពារល្អជាងគេ (The Best Libero) បានទៅលើកីឡាករ សេង គីមហាប់ មកពីសមាគមកីឡាបាល់ទះវិសាខា
- ពានរង្វាន់កីឡាករឆ្នើម (Most Valuable Player) បានទៅលើកីឡាករ គួន ម៉ុម សមាគមកីឡាបាល់ទះវិសាខា៕

