បាត់ដំបង៖ កងកម្លាំង​អាវុធហត្ថ បាន​ចាប់ឃាត់ខ្លួន​កម្មករ​២​នាក់​ ដែល​មាន​ដើម​កំណើត​ជា​អ្នក​ស្រុក​កំរៀង​ នៅ​ក្នុង​ករណី​ជួញដូរ​ តាម​បទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ។

នៅ​ក្នុង​ការ​បង្ក្រាប​ករណី​ជួយដូរ​ដោយ​ខុស​ច្បាប់​នូវសារធាតុញៀន​នៅចំណុចចំការ ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្លាំងមូលដ្ឋាន អ.ហ ស្រុកកំរៀងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់: ១. ឈ្មោះ សារឺម សុធុន ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរ កម្មករមានទីលំនៅភូមិស្វាយសឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង ។ ដោយ​ជនសង្ស័យ​បានឆ្លើយសារភាពថាខ្លួនបានទិញគ្រឿងញៀនពីមនុស្សស្រីម្នាក់មាឌធំសក់ក្រហមអាយុប្រហែល៣៥ឆ្នាំ។

ក្រោយចាប់ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បានវត្ថុតាងរួមមាន : ១.ម្ស៉ៅក្រាមពណ៌សថ្លា (ice) ចំនួន ០១ កញ្ចប់ ទម្ងន់ ២.៥៤ក្រាម (ថ្លឹងទាំងសំបក) ២.ទូរស័ព្ទដៃ ចំនួន០២ គ្រឿង ។ ៣.ម៉ូតូហុងដាC125ពណ៏ខ្មៅសេរីឆ្នាំ២០១៥ចំនួន០១គ្រឿង ។

លុះដល់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង១០.០០នាទី កម្លាំងជំនាញអាវុធហត្ថស្រុកកំរៀងបានបន្តចាប់ខ្លួនជនសង្ស័យម្នាក់ទៀងឈ្មោះ ឡុង ចាន់រ៉ា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិដូងឃុំ បឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុង​នោះ​ដកហូត​បាន​វត្ថុតាងដកដូចជា៖ ១-ម្សៅក្រាមពណ៏សថ្លា (ice) ៣១កញ្ចាប់ ទម្ងាន់១៣០ក្រាម (ទាំងថង់) ២-ថ្នាំគ្រាប់ពណ៏ស្លាទុំអក្សរ (WY) ចំនួន ១៦១គ្រាប់ ទម្ងន់១៤.៩៨ក្រាម (ទាំងថង់) ៣-ទូរសព្ទ័ចំនួន០១គ្រឿង ៤-ថង់សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ៥-ប្រាក់ខ្មែរចំនួន២០មុឺនរៀល ៦-ប្រាក់បាតចំនួន ៧៧០បាត បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​ និងវត្ថុតាងទាំង​អស់​ កំពុងបញ្ជូនមកការិយាល័យជំនាញ ដើម្បី​ចាត់ការតាមនិតិវិធី។

អត្ថបទ៖ ចតុមុខ

Share.