ប្រធានក្រុម​របស់ក្លិបបាល់ទាត់​វិសាខា កាន់ ម៉ូ បន្ត​រក​គ្រាប់បាន​បន្ថែម​ ១គ្រាប់​ទៀត ដោយ​ការ​តែតបញ្ចូលទីបានយ៉ាងល្អ ពី​ការ​បញ្ជូន​បាល់​យ៉ាអស្ចារ្យ​ពី​កីឡាករ​ អ៊ុក សុវណ្ណ ក្នុង​ជំនួប​វិសាខា យក​ឈ្នះ​ភ្នមពេញក្រោន ក្នុង​លទ្ធផល ២-១ ប្រកួត​សប្ដាហ៍ទី២៣ ដំណាក់​កាល​ទី២ នៃ​ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

សម្រាប់​គ្រាប់​បាល់​ ១គ្រាប់​របស់​ កាន់ ម៉ូ ធ្វើ​អោយ​ខ្សែការពារ​រូប​នេះ បន្ត​ជាប់​ក្នុង​បញ្ជី​ជាខ្សែការពារ​ដែល​រកគ្រាប់​បាន​ច្រើន​ជាងគេចំនួន ៧គ្រាប់ និងឈ្នះ​ជាកីឡាករ​ល្អ​ប្រចាំការប្រកួត​ផង​ដែរ។

នេះ​គឺ​ជាបញ្ជី​ឈ្មោះ​ខ្សែការពារ ដែល​រក​គ្រាប់​បាល់​បាន​នៅ​លីគកំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍ទី២៣៖

  • កាន់ ម៉ូ របស់​វិសាខា រក​បាន ៧គ្រាប់
  • ASANO SHUTO សញ្ជាតិជប៉ុន របស់​អង្គរថាយហ្កឺរ រក​បាន ៥គ្រាប់
  • អ៊ុក សុវណ្ណ របស់​វិសាខា រក​បាន ៤គ្រាប់
  • TACHIBANA YUSUKE សញ្ជាតិជប៉ុន របស់​បឹង​កេត របស់​បាន ៣គ្រាប់
  • សារ៉េត គ្រីយ៉ា របស់​ព្រះខ័នរាជស្វាយរៀង របស់​បាន ៣គ្រាប់
  • HIKARU MIZUNO របស់​ព្រះខ័នរាជស្វាយរៀង របស់​បាន ៣គ្រាប់៕
Share.