កាលពីពេលថ្មីៗនេះក្រុមហ៊ុន Bybit (cryptocurrency exchange platform) រូបិយប័ណ្ណឌីជីថល ធំជាងគេលំដាប់ទី២លើពិភពលោក ដែលមានថវិកាសរុប $31 ពាន់លានដុល្លារ និងមានលោក Ben Zhou ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ត្រូវបាន Hacker លួចលុយអស់ $1.5 ពាន់លានដុល្លារ ហើយនេះគឺជាការលួចបន្លំ crypto ដ៏ធំបំផុតមិនធ្លាប់ប្រចាំប្រវត្តិសាស្រ្ត។

បច្ចុប្បន្ន FBI បានកំណត់មុខសញ្ញាថាក្រុមហ៊ុន Lazarus Group របស់ប្រទេសកូរ៉េខាងកើត គឺជាមេខ្លោងលួចប្រាក់ពីក្រុមហ៊ុន Bybit ដ៏ច្រើនមហាសាល និងតាមចាប់ខ្លួនបុគ្គលឈ្មោះ Park Jin Hyok ដែលជា Hacker ផងដែរ។
គួរដឹងផងដែរថាក្រុមហ៊ុន Lazarus Group ត្រូវបានគេស្គាល់ថាជា Guardians of Peace ឬ Whois Team[1][2][3] គឺជាក្រុម Hacker គ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង Kim Jong Un អ្នកស្រាវជ្រាវបានសន្មតថាក្រុមហ៊ុន Lazarus Group បានចាប់ផ្តើមវាយប្រហារ Hack តាមអ៊ីនធឺណិតលួចប្រាក់ជុំវិញពិភពលោករយៈពេលជិត២០ឆ្នាំហើយ។
ខណ:បុគ្គលឈ្មោះ Park Jin Hyok ជនជាតិកូរ៉េខាងជើង គឺជាអ្នកសរសេរកម្មវិធី Programmer ធ្លាប់បានធ្វើដំណើរទៅប្រទេសចិន ដើម្បីរៀន IT មុនត្រលប់ទៅស្រុកកំណើតវិញ ក្លាយជា Hacker ដ៏ខ្លាំងពូកែម្នាក់លួចលុយក្រុមហ៊ុនធំជុំវិញពិភពលោក៕


