កណ្តាល ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ជាន់ឡៅតឿ ខណៈដែលម្ចាស់ទុកចោល កាត់ផ្តាច់ទាំងចរន្តអគ្គិសនីផង បង្កឱ្យភ្ញាក់ផ្អើល និងងឿងឆ្ងល់គ្រប់គ្នា កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចផ្ទះលេខ៩A ផ្លូវលេខ៣G បុរីសិរីមង្គល ភូមិ កោះគរ សង្កាត់ រកាខ្ពស់ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។

តាមសមត្ថកិច្ច អាជ្ញាធរ បានឱ្យដឹងថា ផ្ទះមួយល្វែងខាងលើត្រូវបានម្ចាស់ចាក់សោទុលចោលច្រើនខែមកហើយ ខាងក្នុងផ្ទះមានសម្ភារៈប្រើប្រាស់មួយចំនួន ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ តែឃើញរបើកបង្អួច ស្រាប់តែនៅវេលាម៉ោងខាងលើ មានភ្លើងឆេះចេញពីបន្ទប់ជាន់ឡៅតឿ ធ្វើឱ្យអ្នកក្បែរខាងងឿងឆ្ងល់គ្រប់គ្នា បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ។

បើតាមការសន្និដ្ឋាន មានក្មេងលួចចូលតាមបង្អួចទៅលេង ហើយដុត ទើបភ្លើងឆាបឆេះ រងខូចខាតសម្ភារៈ ក្នុងបន្ទប់ឡៅតឿ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.