ភ្នំពេញ៖ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងការជួយមនុស្សនឹងការពារអនិតិជន នៃអគ្គស្នងការនរគបាលជាតិ បានចុះទៅឡោមពទ្ធ័ ទីតាំងហាងផឹកសុីមួយកន្លែង យីហោម្លប់ធ្នង់មានលាភ នឹងបានឃាត់ខ្លួននារីវ័យក្មេងជាច្រេីននាក់ ដោយសង្ស័យងាងនោះមានបង្កប់សេវាផ្លូវភេទ។

ប្រតិបត្តិការខាងលើ កេីតឡេីងកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកហាងនេះ តែងតែបើកទទួលភ្ញៀវអោយចូលផឹកសុី ហើយមាននារីស្រស់ស្អាតវ័យក្មេងអង្គុយកំដរថែមទៀតផង ដោយមានការសង្ស័យទើបនៅយប់នេះ សមត្ថកិច្ចដាក់កម្លាំងចុះទៅឆែកឆេរ នឹងឃាត់ខ្លួននារីបាន២៦ នាក់យកនៅនាយកដ្ឋានប្រឆាំងការជួយមនុស្សនឹងការពារអនិតិជន ដើម្បីធ្វើការសាកសួរ នឹងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទ៖ ត្រយងតូច

Share.