ក្លិបបញ្ជាការដ្ឋានអង្គរក្ស បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក ជាលើកទី២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) ក្រោយ​យក​ឈ្នះ​សមាគមបាល់ទះវិសាខា ក្នុង​លទ្ធផល ៣-០ (២៥-២០, ២៥-២០, ២៥-១៨) នៅវគ្គផ្ដាច់​ព្រ័ត្រ នារាត្រីថ្ងៃទី២៣ កុម្ភ: ២០២៥ ក្នុងសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

ក្រោយជួយក្លិបបញ្ជាការដ្ឋានអង្គរក្ស ឈ្នះជើងឯក​ ២ឆ្នាំជាប់​គ្នាលោកគ្រូ Indra Wahyudi Harahap ជនជាតិ​ឥណ្ឌូណេស៊ី បាន​ផ្ដល​បទសម្ភាសន៍​ជាមួយ​ង្នក​សារព័ត៌មានថា៖

ចំណាត់​ថ្នាក់​ទទួល​បាន​ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) លើកទី២ រដូវកាល ២០២៤-២០២៥៖

  • ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលបានជ័យលាភីលេខ១ ទទួលបានពានរង្វាន់ មេដាយមាស និងថវិកា ចំនួន ៦០លានរៀល
  • សមាគមកីឡាបាល់ទះវិខាសា ទទួលបានជ័យលាភីលេខ២ ទទួលបាន មេដាយប្រាក់ និងថវិកា ចំនួន ១២លានរៀល
  • សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ទទួលបានជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ និងថវិកា ចំនួន ១០លានរៀល
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋានន.ប ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ៤ ថវិកា ចំនួន ៨លានរៀល៕
Share.