ក្លិបបាល់ទាត់ Ezra FC ដែលសម្បូរធនធានកីឡាករវ័យក្មេងនៃជម្រើសជាតិឡាវ បានគ្រង់ជើងឯកលីគឡាវជាប្រវត្តិសាស្រ្តក្លិបបន្ទាប់​ពី​ប្រើពេល​អត់ ២២ឆ្នាំ ដែល​នឹងទទួលបានឱកាសប្រកួតប្រជែងពានអន្តរជាតិនានានៅរដូវកាលថ្មីខាងមុខ។

ការគ្រងជើងឯករបស់ក្លិប Ezra FC ក្រោយប្រកួតបាន ១៣សប្ដាហ៍ ក្នុងចំណោមក្រុមទាំង៨ ដោយមាន ៣៥ពិន្ទុ លើក្រុម Young Elephant ដែលមានត្រឹម​៣១ ពិន្ទុ ​ទោះសល់មួយប្រកួតទៀត បិទបញ្ចប់រដូវកាល Pepsi Lao League 1។

គួរ​បញ្ជាក់ថា ក្លឹបបាល់ទាត់ Ezra FC គឺជាក្លឹបបាល់ទាត់ដែលមានមូលដ្ឋាន​នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ក្លិប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ២០០៣ គិត​រហូត​មក​ដល់​ពេល​នេះ​វា​មាន​អាយុកាល ២២ឆ្នាំហើយ និង​ជាករ​គ្រង​ជើង​ឯក​លីគកំពូល​របស់​ប្រទេស​ជាលើក​ដំបូង​ផង​ដែរ៕

Share.