កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការ បង្ក្រាបជនសង្ស័យសកម្មប្លន់ប្រដាប់អាវុធ ឈានដល់បាញ់តដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឈានដល់ចាប់ខ្លួនបាន៤នាក់ ប្រុស៣នាក់ ស្រី១នាក់។

តាមប្រភពបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចតាមបង្ក្រាប ឡោមព័ទ្ធទីតាំងជនសង្ស័យលាក់ខ្លួនតាំងពីយប់មកម្ល៉េះ រហូតមកដល់ព្រឹកនេះ ជនសង្ស័យមិនព្រមប្រគល់ខ្លួន ឈានដល់ផ្ទុះអាវុធច្រើនគ្រាប់មកលើកម្លាំងសមត្ថកិច្ច ទើបកម្លាំងតបតវិញ រហូតដល់ចាប់ខ្លួនបាន៤នាក់ ។

Share.