ត្បូងឃ្មុំ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះលក់អីវ៉ាន់ចាប់ហួយស្ទើរទាំងស្រុង នៅចំណុចភូមិប្រធាតុ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២២ និង៥នាទី។

លោកវរៈសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងទទួលផែនការងារសេនាធិការ និងជាអ្នកពាក្យនៃស្នងការខេត្តបានបញ្ជាក់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែរត្រូវភ្លើងឆេះនោះគឺជាផ្ទះ សង់អំពីថ្មដំបូលប្រក់ដែកសង្កសី ត្រូវបានឆាបឆេះផ្ទះអស់ចំនួន៧០% ដែលមានម្ចាស់ឈ្មោះ មិន ត្រេង ភេទប្រុសអាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ មុល ស្រី ឃានអាយុ៤៣ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ នៅភូមិឃុំខាងលើ។

លោកបន្តថា ក្នុងប្រតិបត្តិការកម្លាំងអន្តរាគមន៍សង្គ្រោះ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការមានចំនួន២គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកខេត្តត្បូងឃ្មុំចំនួន១គ្រឿង ដោយបានប្រើទឹកអស់ចំនួន៤រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២៣ និង៣០នាទី និងមិនបណ្តាលឲ្យឆេះរាលដាលផ្ទះអ្នកជិតខាង នឹងមិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សណាម្នាក់ដែរ។ 

លោកស្នងការរងបានឲ្យដឹងទៀតថា ចំពោះសម្ភារៈខូចខាតរួមមាន. ម៉ូតូចំនួន៤គ្រឿងម៉ាកឌ្រីមសង់ចំនួន៣គ្រឿងនិងម៉ាកវេវចំនួន១គ្រឿង ត្រូវឆេះខូចខាតទាំងស្រុង។ អីវ៉ានលក់ចាបហួយជាច្រើនមុខត្រូវបានឆេះខូចខាតអស់ទាំងស្រុង។ ហើយសម្ភារៈខូចខាតសរុបជាទឹកប្រាក់អស់ចំនួនប្រហែល៣៥០០០ដុល្លារ ។ មូលហេតុអាចបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ៕

អត្ថបទ៖អាចារ្យលាក់

Share.