យោងតាម Transfermarkt បានចុះផ្សាយថាកីឡាករ អ៊ុក សុវណ្ណ សមាជិកវិសាខា នៅលីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ២ពិភពលោក ក្នុង​នាម​ជា​កីឡាករ Assists បាន​ច្រើន​ជាងគេបណ្តោះអាសន្នសរុប១៧លើក នៅ​រដូវកាល ២០២៤-២៥ នេះ។

ទិន្នន័យកីឡាករ Assists ច្រើនជាងគេរបស់ Transfermarkt រួមមានដូចជា៖

  • Maxime Lestienne របស់ក្រុម Lion City Sailors FC លីគកំពូលសិង្ហបុរី Assists ២០លើក
  • អ៊ុក សុវណ្ណ របស់ក្រុមវិសាខា លីគកំពូលកម្ពុជា Assists ១៧លើក
  • Mohamed Salah របស់ក្រុម Liverpool លីគកំពូលអង់គ្លេស Assists ១៦លើក
  • Ryoya Taniguchi របស់ក្រុម Geylang International FC លីគកំពូលសិង្ហបុរី Assists ១៤លើក
  • Zeli Ismail របស់ក្រុម Newtown A.F.C. លីគកំពូលវេលស៍ Assists ១៤លើក៕

Share.