ជួបគ្នាឆាប់ៗនេះ! ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី២ ឆ្នាំ២០២៥ នឹង​វិញ​ត្រឡប់​មក​វិញ​ នៅ​ក្នុង​ខែមីនា ខាងមុខ​នេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 season2 នឹងចាប់ផ្តើម៖

  • មណ្ឌលពោធិ៍សាត់ ចាប់ពីថ្ងៃទី០៨-០៩ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលសៀមរាប ចាប់ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកំពង់ចាម ចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកណ្ដាល ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកែប ចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៥

កាន់​តែពិសេសសម្រាប់​ការ​ប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី២ ឆ្នាំ២០២៥ ​ដែល​មាន​ក្រុម​ខ្លាំងៗ មក​ពី​តាម​បណ្ដាល​ខេត្តជា​ច្រើន​នេះ ក៏​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ។

រំលឹកថា ការប្រកួត​ពានរង្វាន់​កីឡាបាល់ទះ​ Wurkz Special Volleyball challenge 4×4 ឆ្នាំ២០២៥ ត្រូវ​បាន​រៀបចំឡើង​ចំនួន ៥ផូមិភាគរួម​មាន ភូមិភាគ​ទី១ ប្រចាំមណ្ឌលពោធិ៍សាត់ ភូមិភាគ​ទី២ ប្រចាំមណ្ឌលសៀមរាប ភូមិភាគទី៣ ប្រចាំមណ្ឌលកមពង់ចាម ភូមិភាគទី៤ មណ្ឌលកណ្ដាល និងភូមិភាគទី៥ ប្រចាំមណ្ឌលកែប។

គួរ​បញ្ជាក់ថា ក្រុមបាល់ទះ​វិសាខា បានក្លាយជាម្ចាស់ជើង​ឯកនៃពានរង្វាន់ Wurkz Special volleyball 4×4 នៅ​រាជធានី​ភ្នំពេញ សម្រាប់​រដូវ​កាល​ទី១ ក្រោយឈ្នះលើ​ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាល​ពី​រាត្រី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.