លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ បានបញ្ចប់វគ្គសន្សំពិន្ទុហើយ ខណ:ក្រុមបាល់ទះ Win Streak ដែលកីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ បន្តឈរកំពូលតារាងក្លាយជាម្ចាស់ជើងឯក។

កីឡាករ វឿន វាសនា ជាប់ចំណាត់ថ្នាក់ទី១ ក្នុងនាមកីឡាករដែលរកពិន្ទុបានច្រើនជាងគេនៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ ក្រោយចប់វគ្គសន្សំពិន្ទុ។

  • វឿន វាសនា សមាជិករបស់ Win Streak រកបាន ៣៩៧ ពិន្ទុ។

យ៉ាងណាមិញក្រុមបាល់ទះ Win Streak នៅសល់ភារៈកិច្ចប្រជែងជើងឯកលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ ១គ្រឿងទៀតគឺនៅវគ្គ៤ក្រុមចុងក្រោយ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

  1. Win Streak ៥១ពិន្ទុ
  2. Pingtung Taipower ៤០ពិន្ទុ
  3. Yunlin Mizuno ៣៣ពិន្ទុ
  4. Taoyuan Falcon ២៨ពិន្ទុ
  5. Changhua SDTV ១៥ពិន្ទុ
  6. Taipei Conti ១៣ពិន្ទុ។

កម្មវិធីប្រកួតវគ្គ៤ក្រុមចុងក្រោយ៖

  • ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ Win Streak ប៉ះ Taoyuan Falcon ម៉ោង ៦:០០ល្ងាច៕
Share.