បាត់ដំបង÷ នគរបាលត្រៀមបញ្ជូនក្រុមអ្នកញៀនប្រព្រឹត្តល្បែងស៊ីសងប្រជល់មាន់ចំនួន ២៥នាក់ ទៅកាន់តុលាការនៅរសៀលថ្ងៃនេះក្រោយបញ្ចប់នីតិវិធីកសាងសំណុំរឿង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ឲ្យដឹងថា÷ ដោយផ្អែកលើការអនុវត្តតាមវិធានការច្បាប់ជនដែលជាប់ពាក់ព័ន្ធទាំង ២៥នាក់ ត្រូវកម្លាំងការិយាល័យជំនាញត្រៀមបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ ២០២៥ នេះ។

ជនជាប់សង្ស័យខាងលើត្រូវបានកម្លាំងអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះបង្រ្កាបបានក្នុងករណីលេងល្បែងស៊ីសងដោយខុសច្បាប់ ( ភ្នាល់មាន់ជល់ ) កាលពីថ្ងៃទី ២៤ ខែកុម្ភ: កន្លងមកថ្មីៗនេះនៅត្រង់ចំណុចវាលស្រែ ក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស និងចំណុចវាលស្រែ ក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូតបានក្នុងពេលបង្ក្រាបមាន÷ មាន់ជល់ចំនួន០៨ក្បាល, សង្វៀនសម្រាប់ជល់មាន់ ចំនួន០៣, គោយន្តកន្ត្រៃ ចំនួន០១គ្រឿង, ម៉ូតូចំនួន៣៧គ្រឿង, រថយន្តចំនួន ០៨គ្រឿង និងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទ: ដំបងក្រញូង

Share.