ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យពលរដ្ឋរក្សាប័ណ្ណកម្មសិទ្ធិរបស់បងប្អូនឱ្យបានល្អ ព្រោះជាប្រភពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារចាំបាច់ ដែលត្រូវរក្សាវាឲ្យបានល្អបំផុតជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។មានប្រសាសន៍បែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនទ្រព្យ នាព្រឹកថ្ងៃទ២៦ ខែ កុម្ភៈឆ្នាំ ២០២៥ នៅក្នុងបរិវេណខ្សែកោះព្រោះ ស្ថិតក្នុងសង្កាត់បឹងតែពុំ ក្រុងកំពង់សោម។

ឯកឧត្តមអភិបាលខេត្តបានលើក ទឹកចិត្តដល់ប្រជាពលរដ្ឋ សូមយកប័ណ្ណកម្មសិទ្ធិទាំងនេះប្រើប្រាស់ឲ្យចំគោលដៅ មិនគួរគប្បីយកទៅប្រើប្រាស់នូវអ្វីដែលយើងមិនចាំបាច់។ ប្រសិនបើអាចបងប្អូនប្រជាពលរដ្ឋគួរតែយកដីដែលជាកម្មសិទ្ធិរបស់បងប្អូន ទៅអភិវឌ្ឍន៍ដាំដំណាំ ចិញ្ចឹមសត្វ ដាំបន្លែបង្ការ ដែលជាផ្នែកមួយក្នុងការជួយអភិ វឌ្ឍន៍ក្នុងមូលដ្ឋានក៏ដូចជាសង្គម ជាតិ។ឯកឧត្តម អភិបាលខេត្ត ជឿជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ធ្វើឪ្យទំនាស់ដីធ្លីអាចនឹងត្រូវកាត់បន្ថយបានជាច្រើនផងដែរ និងបានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋត្រូវរក្សាបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះឪ្យបានត្រឹមត្រូវ ព្រោះវាមានតម្លៃសម្រាប់ឪ្យបងប្អូនយកទៅប្រើប្រាស់តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្ម និងសំណង់ បានឱ្យដឹងថាការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋមានចំនួន.៣សង្កាត់ (សង្កាត់បឹងតាព្រហ្ម សង្កាត់អូរឧកញ៉ាហេងនិងសង្កាត់អូរជ្រៅ ស្មើនឹង៧ភូមិ មានក្បាលដីចំនួន ១៥១៧ ក្បាល ដីក្នុងចំណោមជិត(មួយម៉ឺនក្បាល ដី)។ជាលទ្ធផលនៃការវាស់វែងចុះ បញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ ស្ថិតនៅបឹងតាព្រហ្ម នាថ្ងៃនេះ ក្បាលដីដែលគណ:កម្មការរដ្ឋបាលបានលើកសំណើរផ្តល់សិទ្ធិជាកម្មសិទ្ធិ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ។ បណ្ណកម្មសិទ្ធិ គឺជាឯកសារគតិយុត្តដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាម្នាក់់មកដកហូត ឬរំលោភយកបានឡើយ។

អត្ថបទ៖ ឈុន គឹមហៃ

Share.