ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយលោកគ្រូ អ្នកគ្រូ ធ្វើការផ្សព្វផ្សាយអប់រំ ជុំវិញផលប៉ះពាល់នៃគញរឿងញៀន ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាបឹងធំ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញខណ្ឌ កម្លាំងប៉ុស្តិ៍រដ្ឋបាល រួមជាមួយលោកគ្រូ អ្នកគ្រូ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាបឹងធំ ចូលរួមពីសំណាក់សិស្សសរុបចំនួន ១០១នាក់ ស្រី ចំនួន៥៤នាក់។

នគរបាល លោកគ្រ អ្នកគ្រូ អប់រំផងដែរដល់សិស្សានុសិស្ស ស្តាប់តាមការទូន្មាន អប់រំ ពីសំណាក់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ខិតខំរៀនសូត្រ ដើម្បីក្លាយជាកូនល្អ សិស្សល្អ៕

អត្ថបទ៖ តាតុងសែនជ័យ

