
ពានរង្វាន់កីឡាអេឡិចត្រូនិច (eCambodian Premier League) រដូវកាលទី២ ឆ្នាំ២០២៤-២៥ បានឈានដល់ការប្រកួតសប្តាហ៍ទី១៧ ដោយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះនឹងមានការចំនួន៥គូដដែល ធ្វើឡើងនៅការិយាល័យ CPL។
កម្មវិធីប្រកួតសប្តាហ៍ទី១៧

តាមកាលវិភាគចាស់ៗកន្លងមក ការប្រកួតតែងតែរៀបចំរៀងរាល់ថ្ងៃសុក្រ ដោយប្រកួតចាប់ពីម៉ោង ៥:០០ នាទីរសៀល ដល់៧:០០ នាទីយប់ នៅការិយាល័យរបស់ក្រុមហ៊ុន Cambodian Premier League ។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៦

សម្រាប់ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣ /២៤ ម្ចាស់ជើងឯក បានទៅលើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើកកីឡាករ កីឡាករ Mot Ly តំណាងក្រុមព្រៃវែង កាលពីថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕




