សេដ្ឋកិច្ចជាតិ៖ ក្នុងជាមួយគោលបំណងប្រម៉ូដផ្សព្វផ្សាយបង្ហាញពីផលិតផលកសិកម្មដ៏មានសក្ដានុពលរបស់កម្ពុជាបញ្ច្រៀបចូលទីផ្សារចិន លោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រគល់ជូនផលិតផលកសិកម្មកម្ពុជាមុខទៅកាន់ ពាណិជ្ជករចិន និងអ្នកវិនិយោគចិនជាច្រើនក្រុមហ៊ុនធំនៅទីក្រុងក្វាងចូវ ។

លោក ឡៅ ងួន អេង បានចូលរួមក្នុងពិធីបេីកសម្ភោធការិយាល័យថ្មីរបស់សមាគម China Association for Promoting UN Procurement (CAPUNP) – Asia-Pacific Economic and Trade Commision (APETC) នៅទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ សម្រាប់ការទំនាក់ទំនងទិញទំនិញនាំចូលរបស់ចិន ដែលស្ថិតនៅក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម បានផ្តល់ជូននូវព័ត៌មានពាក់ព័ន្ធផលិតផលកសិកម្មកម្ពុជា រួមមាន៖ អង្ករ ស្វាយចន្ទី ម្រេច ស្វាយ មៀនប៉ៃលិន ដំឡូងមី ។ ល។ និងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តផ្សេងទៀតរបស់កម្ពុជា ដែលកំពុងដាំដុះ និងត្រូវការកែច្នៃ ដេីម្បីនាំចេញ ពិសេសនាំចេញមកកាន់ទីផ្សារប្រទេសចិន។

សូមជម្រាបថា សមាគមពាណិជ្ជកម្មចិនខាងលើនេះ ជាបណ្តុំនៃអ្នកនាំចូលចិនផលិតផលកសិកម្មកែច្នៃពីបណ្តាប្រទេសនៅអាស៊ី និងនៅអាស៊ាន ហើយអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានបណ្តាក្រុមហ៊ុនកែច្នៃ និងអ្នកនាំចូលផលិតផលកសិកម្មមកកាន់ទីផ្សារប្រទេសចិនផងដែរ៕

Share.