សេដ្ឋកិច្ចពាណិជ្ជកម្ម៖ ស្តង់ពិព័រណ៍ជាង ១០០ ស្ដង់ នឹងតាំងបង្ហាញផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ និងអាហារកែច្នៃរបស់កសិករ និងម្ចាស់សហគ្រាស នៅក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ដែលរៀបចំក្រសួងពាណិជ្ជកម្ម។

ស្តង់ទាំងជាង ១០០ នោះរួមមាន មានមន្ទីរ ស្ថាប័ន អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង«ផ្សារចុងសប្តាហ៍»នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)សរុបចំនួនជាង១០០ស្តង់ពិព័រណ៍ នឹងដាក់តាំងលក់បង្ហាញផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្ម ត្បូងមានតម្លៃ និងវត្ថុអនុស្សាវរីយ៍។



សូមជម្រាបថា «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ»៕

