កំពង់ធំ៖ ពន្ធាគារខេត្តកំពង់ធំ បានបន្តបើកថ្នាក់បណ្ដុះបណ្ដាលថ្នាក់អក្ខរកម្មចំនួន២ថ្នាក់បន្ថែមទៀតដល់ទណ្ឌិតចំនួន៥០នាក់នៅក្នុងឆ្នាំ២០២៥ ក្រោយបានបើកថ្នាក់អក្ខរកម្មសម្រាប់ឆ្នាំ២០២៤ ប្រកបដោយជោគជ័យរួចមក។

កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនៅពន្ធនាគារខេត្តកំពង់ធំ ដោយទទួលបានការអនុញ្ញាតពីលោកប្រធានពន្ធនាគារខេត្តកំពង់ធំ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ វង់ សែនវិចិត្រ អនុប្រធានពន្ធនាគារខេត្តកំពង់ធំ និងលោកស្រី សុទ្ធ ប៉ូលី អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងស្ទឹងសែនបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គថ្នាក់អក្ខរកម្ម ចំនួន២ថ្នាក់ ដោយមានទណ្ឌិតសរុបចំនួន៥០នាក់ចូលរួម។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ គណៈអធិបតីក៏បានចែកប័ណ្ណអក្ខរកម្មដល់ទណ្ឌិតចំនួន ៣៦នាក់ ដែលបានបញ្ចប់ថ្នាក់អក្ខរកម្មសម្រាប់ ឆ្នាំ២០២៤ផងដែរ។

គួរដឹងថាវគ្គសិក្សាថ្នាក់អក្ខរកម្ម សម្រាប់ទណ្ឌិតនៅក្នុងពន្ធនាគារនេះទទួលបានការសហការគាំទ្រពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ៕
អត្ថបទ៖ កណ្ដាល

