ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកលីគកំពូលកម្ពុជា Cambodian Premier League ស្ថិតនៅក្រុមលីគកំពូលជុំវិញពិភពលោក រក្សាជ័យជម្នះបានវែងជាងគេនៅរដូវកាល ២០២៤-២៥នេះ ក្នុងចំណោម ១០ប្រកួតចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarkt គិតត្រឹម​ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥នេះ។

ក្លិប​លីគ​កំពូល​ទាំង​ ៣ជុំវិញពិភពលោក ដែល​មិន​ទាន់​ចាញ់សោះមានដូចជា៖

1. FC Noah សមាជិកលីគកំពូលអាមេនី ឆ្លងកាត់១០ប្រកួត ឈ្នះ១០ មាន៣០ពិន្ទុ

2. Johor DT សមាជិកលីគកំពូលម៉ាឡេស៊ី ឆ្លងកាត់១០ប្រកួត ឈ្នះ១០ មាន៣០ពិន្ទុ

3. ព្រះខ័នរាជស្វាយរៀង សមាជិកលីគកំពូលកម្ពុជា ​ឆ្លងកាត់១០ប្រកួត ឈ្នះ៩ ស្មើ១ មាន២៨ពិន្ទុ

    បច្ចុប្បន្ន​ក្លិបបាល់ទាត់​ព្រះខ័នរាជស្វាយរៀង កំពុង​ឈរ​កំពូល​តារាងលីគកំពូលកម្ពុជានៅរដូវកាល ២០២៤-២៥ ឆ្លងកាត់ ២១ប្រកួត ឈ្នះ​១៨ប្រកួត ស្មើ១ប្រកួត និង​ចាញ់ ២ប្រកួត មាន​ ៥៥ពិន្ទុ ដាច់​ភ្នំពេញក្រោន មាន​ត្រឹម ៥១ពិន្ទុ វិសាខា មាន ៤៧ពិន្ទុ អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ ណាហ្គាវើលដ៍ មាន​ ៣៦ពិន្ទុ និង​បឹង​កេត មាន ៣០ពិន្ទុ៕

    Share.