សំណង់វប្បធម៌៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី គ្រោងនឹងរៀបចំកសាង “បុស្បុក” មួយសាងអំពីឥដ្ឋ និងស៊ីម៉ត៍ ទៅតាមរចនាបថប្រពៃណីខ្មែរ ដើម្បីតម្កល់ប្រតិមា “ព្រះពិស្ណុការ” សាងអំពីស្ពាន់ ដោយចំណាយថវិការជាង ៩ ម៉ឺនដុល្លារ ដើម្បីទុកជាកេរតំណែលវប្បធម៌។
បុស្បុកដែលរចនាបថប្រពៃណីខ្មែរ និងតម្កល់ប្រតិមា “ព្រះពិស្ណុការ” សាងអំពីស្ពាន់ ត្រូវបានគេចាត់ទុកថាជាទេពនិងជាគ្រូធំនៃសិល្បករដើម្បីគោរពបូជា។ ការកសាងគ្រោងចំណាយថវិកាអស់ប្រហែល ៧៨,៦៤៨ ដុល្លារ សម្រាប់សំណង់ និង១២,០០០ដុល្លារ សម្រាប់ប្រតិមាព្រះពិស្ណុការសាងអំពីស្ពាន់។
យ៉ាងណាមិញដោយសារតែជួបប្រទះការខ្វះខាតថវិកា ម្លោះហើយទើបខាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានអំពាវនាវដល់សម្តេច ទ្រង់ ឯកត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា សាស្ត្រាចារ្យ មន្ត្រីរាជការ អតីតនិស្សិត និស្សិតនិងលោកអ្នកសប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់មេត្តាចូលរួមជួយជាថវិកាក្នុងការកសាងសំណង់សក្ការៈនេះតាមកម្លាំងសទ្ធា ដើម្បីទទួលបានបុណ្យកុសលសម្រាប់អនាគតជាតិរៀងៗខ្លួន។
សប្បុរសជនអាចចូលរួមសាងកុសលតាមរយៈការចូលបច្ច័យតាម QR របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានដូចរូបខាងក្រោម៖


