
បើយោងតាមការចេញផ្សាយពីបណ្តាញសង្គម X បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីប AFC Asian Cup ឆ្នាំ២០៣១ គឺមានប្រទេសដែលជាសមាជិកចូលរួមដេញថ្លៃចំនួន ៧ប្រទេសក្នុងនោះក៏មានប្រទេសឥណ្ឌូនណេស៊ី ដែលជាប្រទេសក្នុងតំបន់អាស៊ាន ចូលរួមដេញថ្លៃផងដែរ។

នេះជាប្រទេសទាំង៧ចូលរួមដេញថ្លៃព្រឹត្តិការណ៍ AFC Asian Cup 2031
- ទី១ ប្រទេសអូស្ត្រាលី
- ទី២ ប្រទេសឥណ្ឌូណេស៊ី
- ទី៣ ប្រទេសគុយវ៉ែត
- ទី៤ ប្រទេសកៀហ្ស៊ីស៊ីស្ថាន, តាហ្ស៊ីគីស្ថាន, អ៊ូសបេគីស្ថាន (ដេញថ្លៃរួមគ្នាជាសហម្ចាស់ផ្ទះ)
- ទី៥ ប្រទេសអារ៉ាប់រួម
សូមជម្រាបថា ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់កម្រិតទ្វីប AFC Asian Cup បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៦ ពោលគឺមានអាយុកាលជាង៦៩ឆ្នាំ ខណៈក្រុមជម្រើសជាតិជប៉ុន ឈ្នះជើងឯកច្រើនជាងគេចំនួន៤លើក
(១៩៩២, ២០០០, ២០០៤, ២០១១) ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអ៊ូឌីត និងអ៊ីរ៉ុង គ្រងជើងឯកបាន៣លើក ចំណែកឯក្រុមកូរ៉េខាងត្បូង និងកាតា ឈ្នះជើងឯកបាន២លើក និងក្រុមអ៊ីស្រាអែល,គុយវ៉ែត,អូស្ត្រាលី និងអ៊ីរ៉ាក់ ឈ្នះបាន១លើក៕


