សិល្បៈអន្តរជាតិ៖ តារា​សម្ដែង តារា​បង្ហាញ​ម៉ូដ មីយ៉ាន់ម៉ា ប៉ៃ ថាខន បន្ទាប់ពីបាន​លុតជង្គង់​សុំ​គូស្នេហ៍​ដែល​ជា​អ្នក​ជំនួញ​ជនជាតិ​មីយ៉ាន់ម៉ា​រៀបការ​នៅ​ទីក្រុង​សេអ៊ូល និង​បាន​រៀបចំពិធីភ្ជាប់​ពាក្យ​កាលពីពេល​ថ្មីៗ​នេះ​ ទីបំផុត​បុរស​សង្ហា​ជាង​គេ​លើ​ផែនដី​ បាន​បង្ហោះ​រូប​ភាព​នៅ​ក្នុង​កម្មវិធីអាពាហ៍ពិពាហ៍​របស់​ខ្លួន​ ព្រម​ទាំង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ដោយ​មាន​សាច់ញាតិ​ ឪពុកម្ដាយទាំងសងខាងធ្វើ​ជា​សាក្សីផងដែរ។

រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ Pai Takhon លើកយកមក​បង្ហោះ​នោះ​មាន​ភ្ជាប់​ជាមួយ​នឹង​ Caption ជាភាសាអង់គ្លេសថា ថ្ងៃ​នេះ គូដណ្ដឹងរបស់ខ្ញុំ បាន​ក្លាយជា​ភរិយារបស់​ខ្ញុំ​ហើយ ២៥ កុម្ភៈ ២០២៥។ គ្រាន់តែបង្ហោះ​ចេញ​ទៅលើ​បណ្ដាញ​សង្គម​ភ្លាម អ្នក​គាំទ្រជា​ច្រើន​បាន​ចូលរួម​អបអរសាទរគូស្វាមីភរិយាថ្មោងថ្មីនេះ។

គេនៅចាំ​បាន​ថា Pai Takhon ធ្លាប់​និយាយថា​៖ «កាលពី៤ឆ្នាំ​មុន បងធ្លាប់សន្យាជាមួយ​អូនថា បងនឹងរៀបការ​ជាមួយ​អូន​ពេល​បងអាយុ២៨ឆ្នាំ ពេល​នេះពេលវេលា​មក​ដល់​ហើយ បងត្រៀម​រួចរាល់សម្រាប់​ការ​ប្រើប្រាស់​ជីវិត​មើល​ថែអូន​ បងស្រលាញ់​អូន​ណាស់ ហើយបងសន្យាថា​បងនឹង​ធ្វើ​ឱ្យ​ជីវិតរបស់​អូន​ដែលមករួមរស់ជាមួយបងមាន​តែក្ដីសុខ នោះគឺជាពក្យសន្យារបស់បង»

«បងតែងតែស្រមៃឃើញរូបភាពអូនជា​ប្រពន្ធរបស់បងជានិច្ច ស្រមៃ​ដែលពេលដែល​ក្រោក​ពីគេងពេលព្រឹក​បាន​ឃើញ​ផ្ទៃមុខ​របស់អូន​ នៅក្បែរបង ចាំ​មើលថែទាំកូនៗរបស់ពួកយើង និង​រង់ចាំ​បងត្រលប់មកផ្ទះវិញ​ក្រោយ​ចេញ​ពីធ្វើ​ការ នោះគឺជា​រូពភាពក្ដីសុខ​របស់​បង ហើយ​ពេល​នេះ​ក្ដីសុបិន​របស់​បងក្លាយជា​ការពិត​ហើយ។

Share.