ភ្នំពេញ ៖ រោងចក្រផលិតពូកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ជាប់បុរីឈូវ៉ា២ ក្នុងភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គ្រោះអគ្គិភ័យកើតឡើងភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់របស់របស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ ចេញទៅអន្តរាគមន៍ ។

Share.